ព័ត៌មានទាន់ហេតុការណ៍៖

ពេញមួយឆ្នាំ២០២០​ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង២ម៉ឺននាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅកម្ពុជា នឹងរឹបអូសថ្នាំញៀនជាង៣តោន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មការប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០២ ខែមករា​ ឆ្នាំ២០២០នេះ​ បានបញ្ជាក់ថា​ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ១០ ១៩៣ករណី ដោយឃាត់មនុស្សចំនួន ២០ ៩១៣នាក់ (ស្រី១២៦៧នាក់) ក្នុងនោះមានជនបរទេស ៣៥៥នាក់ (ស្រី៤៥នាក់ មាន១៤សញ្ជាតិ)។

របាយការណ៍ដដែល​ បានបញ្ជាក់ថា​ ក្នុងចំណោមករណីដែលបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ចំនួន ៦៥៣៦ករណី ដោយឃាត់មនុស្ស ១២ ២៤៥ នាក់ (ស្រី ៩៥១នាក់), ករណីប្រើប្រាស់ចំនួន ៣៦៦៧ករណី ដោយឃាត់មនុស្ស ៨ ៦៦៨នាក់ (ស្រី ៣១៦នាក់) និងអនុវត្ដន៍ដីកា ៥១០ដីកា ឃាត់មនុស្ស ៤៧៥នាក់ (ស្រី ១២នាក់)។

គួរបញ្ជាក់ថា​ ចំណែកសារធាតុញៀនគ្រប់ប្រភេទ ដែលសមត្ថកិច្ចរឹបអូសបានចំនួនជាង ៣២៥១គីឡូក្រាម និង ៨២៥កញ្ចប់តូច, កញ្ឆា ២៨៩គីឡូក្រាម និង ២៨៧ ៧៣៥ ដើម, សម្ភារចាប់យកមាន រថយន្ដ ១៤៨គ្រឿង, ម៉ូតូ ២ ៦១៨គ្រឿង, ទូរស័ព្ទ ៧ ៩០៨ គ្រឿង, ជញ្ជីង ៥៣០គ្រឿង, អាវុធខ្លី២៩ដើម, អាវុធវែង ២៦ដើម, ស្នើសុំបង្កកចំនួន៦កន្លែង ផ្ទះ២កន្លែង ដីផ្ទះ ២កន្លែង ខុនដូ ១កន្លែង និងឃ្លាំង ១កន្លែង និងគណនីធនាគារចំនួន៣ មានទឹកប្រាក់២ម៉ឺនដុល្លារ៕ដោយ៖ស​ តារា


ចែករំលែក៖