ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ និងគុយបា សហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​

ចែករំលែក៖

បណ្តាញទូរទស្សន៍​ Press TV របស់អុីរ់ង់​នៅថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ បានដកស្រង់សម្តីមន្ត្រីសុខាភិបាលអុីរ៉ង់ដែលបានបញ្ជាក់ថា អុីរ់ង់​បានផ្តល់អាទិភាព​ក្នុងការផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ដោយសហការជាមួយប្រទេសគុយបា​។
អ្នកនាំពាក្យនាយកដ្ឋានចំណីអាហារនិងឱសថអុីរ៉ង់​(IFDA) លោក Kianoush Jahanpour បានឲ្យដឹងថា អុីរ៉ង់ និឹងសហការជាមួយគុយបាផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋអុីរ៉ង់ ។
លោក​Kianoush Jahanpour បន្តទៀតថា វ៉ាក់សាំង​សហការគ្នាផលិតត្រូវបានសាកល្បង ​៣ដំណាក់កាល ​។ បច្ចេកវិទ្យាផលិតវ៉ាក់សាំង Subunitនឹងបញ្ជូន មកកាន់អុីរ៉ង់​ក្នុងដំណាក់កាលនៃកិច្ចសហប្រតិបត្តិការ។
កាលពីថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ អុីរ៉ង់​បានចាប់ផ្តើមសាកល្បងវ៉ាក់សាំង​ដំណាក់កាលទីមួយលើមនុស្ស​ បន្ទាប់ពីសាកល្បងលើសត្វ​ទទួលបានជោគជ័យ​។
បច្ចុប្បន្នអុីរ៉ង់មានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ 1.231.429 នាក់ និងស្លាប់55.337 នាក់ផងដែរ​៕

ដោយ៖ធី រីណា


ចែករំលែក៖