ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លង​ចរន្តអគ្គិសនីឆេះ​រថយន្ត​ម៉ាក​Audi Q7 មួយគ្រឿងនៅសែនសុខ

ចែករំលែក៖

​ភ្នំពេញ ៖នាវេលាម៉ោង៨:១០​នាទី​ព្រឹកថៃ្ងទី​២ ខែមករា ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា  មាន​អគ្គិភ័យ​មួយកន្លែង​កើតឡើង នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេច១០០៣ ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ចបានឲ្យដឹងថា មា្ច​ស់​រថយន្តរងគ្រោះឈ្មោះ លឹម រ័ត្ន​ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ អា​ជីករ​។ មូលហេតុ​នៃ​អគ្គិភ័យ​នេះគឺបណ្តាលមកពីឆ្លង​ចរន្តអគ្គិសនី​ក្នុង​រថយន្ត​ពាក់ស្លាក

​លេខ​ភ្នំពេញ 2AG-២០២២ ពណ៌​ស ម៉ាក​Audi Q7 ផ​លិត​ឆ្នាំ​២០១០ តែពុំបាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ ។​

​ប្រតិបត្តិការ​នេះ ប្រើ​រថយន្ត​ការិយាល័យ​អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១​ឡាន​ស្មើនឹង ៤​ម៉ែត្រគូប​៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖