ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខកខានក្នុងការហាត់ប្រាណមួយរយៈ ខណៈមានធុរៈដឹកនាំទប់ស្កាត់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ធ្វើឱ្យសម្ដេច មានទម្ងន់លើសពីមុនរហូតដល់ ៥ គីឡូក្រាម។
នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ សម្ដេចបានមានប្រសាសន៍ថា, ខានហាត់ប្រាណ វាយកូនគោល ជាងមួយខែហើយ ដែលធ្វើឱ្យទម្ងន់ឡើងពី ៧៧ដល់ ៨២ គីឡូក្រាម។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា,បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកានិង ចូលឆ្នាំសកលថ្មី ២០២១ ថ្ងៃនេះចាប់ផ្តើមវាយកូនគោលឡើងវិញ។
សម្ដេចក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចំរើន៕
ដោយ៖សុខ ខេមរា