ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បន្តចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងចំណុះឲ្យកងពលស្ថិតនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ អមដំណើរដោយ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ លេខ៥ នាយទាហាន នាយទាហានរងពលទាហានចំណុះកងពលធំអន្តរាគមន៍លេខ២ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៤ និងលេខ៥ ដែលស្ថិតក្នុងភូមិសាស្រ្ត ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនាពេលនោះ លោកឧត្តមសេនីយ៍ឯក កែវ ធី បានពិនិត្យមើលទំបន់ទឹក ការកែលំអរសំអាតផ្លូវ ដាំដើមឈើការកសាងសាលប្រជុំ និងត្រួតពិនិត្យការងារហ្វឹកហ្វឺនរបស់កងពលតូចអន្តរាគមន៍លេខ៤ ហើយបានបន្តត្រួតពិនិត្យទំបន់ទឹក និងការកសាងទីបញ្ជាការវរសេតូចអន្តរាគមន៍លេខ២៥២ កងពលតូចអន្តរាគមន៍៥ផងដែរ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក កែវ ធី បានកោតសរសើរដល់ថ្នាក់ដឹកនាំអង្គភាពដែលបានខិតខំយកអស់កំលាំងកាយចិត្តទើបមានលទ្ធផលដូចថ្ងៃនេះ។ ទន្ទឹមនិងនេះ លោកឧត្តមសេនីយ៍ឯក ក៏បានក្រើនរំលឹកដល់អង្គភាព ថាត្រូវរក្សាទំនប់ទឹកនេះអោយបានល្អ ព្រោះជាប្រភពទឹកសំខាន់បំផុតក្នុងតំបន់នេះ និងត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វដើម្បីបង្កើនជីវភាពកងទ័ព និងជាពិសេសជៀសអោយផុតពីគ្រឿងញៀន៕

ដោយ៖សិលា


ចែករំលែក៖