ខេត្តសៀមរាប៖ បុរសម្នាក់បានរៀលកៃកាំភ្លើងកែច្នៃ បណ្ដាលឲ្យស្លាប់ខ្លួនឯងកាលពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចលើភ្នំបុស្សត្រា ( ហៅភ្នំក្បាលខ្មោច ) ចម្ងាយ១៤គ.ម ភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ជនរងគ្រោះ មានឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង។ បុរសម្នាក់នេះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរូបគាត់បានយកកាំភ្លើងឆ្នុក (កែច្នៃ) ឡើងចុងឈើបាញ់សត្វ ហើយបានរៀលកៃដោយខ្លួនឯង ត្រូវចំពោះធ្លាក់ពីលើដើមឈើផ្កាប់មុខប៉ះនឹងថ្ម បណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង។
តាមការបំភ្លឺរបស់ក្រុមគ្រួសារ គឺជនរងគ្រោះពិតជាបានរៀលកៃកាំភ្លើងកៃច្នៃត្រូវខ្លួនឯង ហើយធ្លាក់ពីលើដើមឈើពិតប្រាកដមែន។
សាកសពត្រូវបានក្រុមគ្រួសារ យកមកទីលំនៅធ្វើបុណ្យតាមប្រពៃណី ក្រោយធ្វើកោសល្យវិច័យរួច៕

ដោយ៖ប្រាថ្នា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច