ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងរត់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តដឹកឥដ្ឋបុកស្លាប់គួរឱ្យសង្វេគ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានស្លាប់គួរឲ្យសង្វេគខណៈក្មេងរងគ្រោះរូបនេះរត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿងជាន់ហ្វ្រ័ងមិនទាន់បើកបុកនិងកិនយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៣០ ក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះ នី ថៃ អាយុ៦ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ភ្លាមៗ។

តាមអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានរត់ឆ្លងកាត់ផ្លូវពីត្បូងទៅជើងដោយខ្វះប្រុងប្រយត្ន័ស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩៤១៩បើកក្នុងទិសដៅពីកើតទៅលិចមកដល់ជាន់ហ្វ្រ័ងមិនទាន់ក៏បុកកិនក្មេងរងគ្រោះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុនិងប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអូសយករថយន្តទៅកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖