ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ពន្ធ័រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ជាមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់នាព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២១។

បើតាមសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានជាបន្តបន្ទាប់នោះមាន១-ឈ្មោះ អ៊ុក សាវ៉ែន ភេទប្រុស មុខរបរមិនពិតប្រាកដ,ទី២-ឈ្មោះ ហុង គុយ ភេទប្រុស មុខរបរមិនពិតប្រាកដ និង៣-ឈ្មោះ សែន ទិត ភេទប្រុស មុខរបរមិនពិតប្រាកដ អ្នកទាំង៣រស់ក្នុងក្រុងបាវិតខេត្តស្វាយរៀង។

ប្រភពបន្តថា សមត្ថកិច្ចក៏បានដកហូតវត្ថុតាងថ្នាំញៀនរួមជាមួយឧបករណ៍សម្ភារមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣និង៤ ខែមករា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត នគរបាលស្រុកកំពង់រោទ៍សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវរហូតដល់ចុះបង្ក្រាបនិងឃាត់ជនសង្សយ័ជាបន្តបន្ទាប់បានចំនួន៣នាក់និងវត្ថុតាងមួយចំនួនទៀតផងដែរ៕ យឹម សុថាន


ចែករំលែក៖