ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជួញដូរគ្រឿងញៀនប្រើល្បិចថ្មី តែគេចមិនរួចពីសមត្ថកិច្ច ឃាត់ខ្លួនម្នាក់ជាមួយថ្នាំញៀន១៧កញ្ចប់

ចែករំលែក៖

ខេត្ត កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាមួយនិងថ្នាំញៀនខុសច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពជួញដូរគ្រឿងញៀនដោយប្រើរូបភាពថ្មីដាក់គ្រឿងញៀនក្នុងកញ្ចប់ស្ករគ្រាប់។ កិច្ចប្រតិបត្តិការនេះ គឺធ្វើឡើង កាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង 

  លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ជសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ  ប៉ូ មេសា អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀន ចំនួន១៧កញ្ចប់ ដែលជនសង្ស័យបានច្រកបន្លំដាក់ក្នុងសំបកថង់ស្ករគ្រាប់ ។

  លោកស្នងការរងបានឲ្យដឹងទៀតថា កិច្ចប្រតិបត្តិការនេះ គឺមានការលំបាកដោយក្រុមជនសង្ស័យ បានប្រើប្រាស់លេខទូរស័ព្ទដែលមានអត្តសញ្ញាប័ណ្ណរបស់អ្នកដទៃ យកទៅធ្វើសកម្មភាពជួញដូរគ្រឿងញៀន ។ ដែលសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងស្រាវជ្រាវ រហូតដល់ខេត្តតាកែវ ។ ហើយការជួញដូររបស់ជនសង្ស័យ បានផ្លាស់ប្តូនិង ប្រើវិធីសាស្រ្តប្លែកៗ ដើម្បីគេចពីការបង្រ្កាបរបស់មត្ថកិច្ច ។ 

  លោកស្នងការរងបានស្នើដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និង អាណាព្យាបាលចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីទប់ស្កាត់ និង បង្រ្កាបករណីគ្រឿងញៀននេះឲ្យបានទាន់ពេលវេលា ៕

ដោយ៖ចន្ថា


ចែករំលែក៖