ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការដកហូតដើមឈើទាលងាប់មួយដើមក្នុងបរិវេណប្រាសាទបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយស្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានាសុវត្ថិភាពកុំឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលតែងតែមកទស្សនាប្រាសាទនេះ ជាពិសេសកុំឲ្យមានការខូចខាតដល់រចនាសម័្ពន្ធប្រាសាទផងនោះ កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានកាត់ដកហូតដើមឈើទាលងាប់មួយដើមនេះចេញពីក្នុងបរិវេណប្រាសាទបន្ទាយស្រី និងបញ្ចប់ការងាររួចរាល់ជាស្ថាពរ៕

(អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន)


ចែករំលែក៖