ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះយ៉ាង សន្ធោសន្ធៅបណ្ដាលឱ្យផ្ទះឈើ២ខ្នងត្រូវជួបគ្រោះមហន្តរាយកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ៧ ខែមករា ឆ្នាំ ២០២១ ត្រង់ចំណុចផ្លូវរថភ្លើងកែងនឹងផ្លូវទំនប់ ទួលគោក ក្នុងភូមិបាក់ទូក សង្កាត់ទួល សង្កែទី១ ខណ្ឌឫស្សីកែវ ។
ប្រជាពលរដ្ឋនៅទីនោះបានប្រាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់បានឃើញអណ្ដាតភ្លើងឆាបឆេះចេញពីផ្ទះជួលមុន យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់អ្នកផ្ទះជាប់គ្នាបាននាំគ្នារត់ ចេញពីកន្លែងឆាបឆេះយ៉ាងស្លន់ស្លោ ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាង រួម ទាំងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយបាញ់ទឹកពន្លត់មិនឲ្យឆេះរាលដាលដល់ផ្ទះផ្សេងទៀត។
ម្ចាស់រងគ្រោះទី១ឈ្មោះ ជ័យ រ៉ុម ភេទប្រុស អាយុ៨៩ឆ្នាំ មុខរបរនៅផ្ទះ ។
រីឯម្ចាស់ផ្ទះរងគ្រោះទី២ឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ជាកងយោធពលខេមរភូមិន្ទ។
មូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
+ ប្រភេទសំណង់ : ឈើប្រក់សង្ក័សី(ទំហំ 3ម៉ែត្រ x 4ម៉ែត្រ ) ត្រូវបានខូចខាតអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏ពុំមានអ្នកស្លាប់ឬរបួសឡើយ។
ចំពោះរថយន្តពន្លត់អគ្គិភ័យដែលមកជួយធ្វើអន្តរាគមន៍នោះគឺមកពីការិយាល័យបង្ការ និងសង្គ្រោះ រាជធានីភ្នំពេញចំនួន ១១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៤ឡាន ស្មើនឹង១៦ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
– រថយន្តពន្លត់អគ្គិភ័យស្រាបៀរកម្ពុជា ចំនួន១គ្រឿងពុំបានប្រើប្រាស់ទឹកទេ។
– រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវចំនួន១គ្រឿងពុំបាន ប្រើប្រាស់ទឹកទេ ហើយបានពន្លត់ចប់នៅម៉ោង២៖៤០នាទីរំលងអធ្រាត្រនាថៃ្ងខែឆាំ្នដដែល៕
ដោយ៖ជី ណា