ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបបទល្មើសជលផលរឹបអូសបានតែវត្ថុតាងនិងសម្ភារ រីឯជនប្រព្រិឹត្តរត់គេចបាត់

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប បានសហការគ្នាបង្រ្កាបបទល្មើសជលផលឆក់ត្រីដោយរឹបអូសឧបកណ៍ជាវត្ថុតាង រីឯជនប្រព្រិឹត្តបានរត់គេចបាត់ ។

 ករណីបង្រ្កាបបទល្មើសជលផលឆក់ត្រីខាងលើ ធ្វើឡើងនារសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចអូរស្រង់តូច(ខ្នងកំពូល)ស្ថិតនៅក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ ។

 នគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជាលទ្ធផលយើងរឹបអូសឧបករណ៍ជាវត្ថុតាងរួមមាន៖ ឧបករណ៍កែច្នៃសម្រាប់ឆក់ត្រីចំនួន២កំប្លេ និងមធ្យោបាយ(ម៉ូតូ)ចំនួន២គ្រឿង។ ចំណែកជនប្រព្រឹត្តបានរត់គេចខ្លួនបាត់។ បច្ចុប្បន្ន ឧបករណ៍ជាវត្ថុតាងនិងមធ្យោបាយ(ម៉ូតូ)សមត្ថកិច្ចរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។ 

 ករណីខាងលើយើងរង់ចាំតាមដានក្នុងការបន្តនីតិវិធីរបស់សមត្ថកិច្ចខណៈដែលកម្លាំងសមត្ថកិច្ចអនុវត្តបានតែវត្ថុតាង ពិសេសមធ្យោបាយធ្វើដំណើរ(ម៉ូតូ) ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖