ព័ត៌មានទាន់ហេតុការណ៍៖

ការនិយាយភាសាអង់គ្លេស និងភាសាបារាំង របស់ រ៉េត សារីតា ទទួលបានការសរសើរពីសារព័ត៌មានអន្តរជាតិមួយ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះលេចចេញការសរសើរជាច្រើនពីបណ្តាញសារព័ត៌មានស្តីពីកញ្ញាឯកដែលបានផ្តោតអារម្មណ៍មកលើកញ្ញា រ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជា២០២០។ បង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីក្រោយពីគេហទំព័រសារព័ត៌មានរបស់ប្រទេសហ្វីលីពីនមានឈ្មោះថា Sash Factor  ដែលគេស្គាល់ថាជាសារព័ត៌មាននិងគេហទំព័រផ្សព្វផ្សាយអំពីកញ្ញាឯកនៅជុំវិញពិភពលោកនោះ បានថ្លែងការកោតសរសើរ និងបានធ្វើការកាត់តនូវការនិយាយជាភាសាអង់គ្លេស និងភាសាបារាំង របស់បវរកញ្ញាចក្រវាឡកម្ពុជា រូបនេះផងដែរ។ ការកាត់តអមដោយពាក្យសរសើរលើកទឹកចិត្តថានាងគឺជានារីដ៏ស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍មកពីប្រទេសកម្ពុជា។ ការលើកសរសើរពីសមត្ថភាពនេះដែរក៏ក្រោយពេលដែលនាងបានបង្ហាញមុខក្នុងកម្មវិធី3Fun កាលពីពេលថ្មីៗនេះរួមជាមួយនឹងកញ្ញា​រឿន ណាត និងកញ្ញា សំណាង អេលីណា។

គេហទំព័រខាងលើបញ្ចាក់ជាមួយវីដេអូនេះផងដែរថាគួរឲ្យចាប់អារម្មណ៍ណាស់ សារីតារ៉េតបវរកញ្ញាចក្រវាលកម្ពុជានិយាយជាភាសាអង់គ្លេសនិងបារាំងនៅពេលនាងថ្លែងទៅកាន់អ្នកគាំទ្រ របស់នាង។ នាងពិតជានារីស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍មកពីប្រទេសកម្ពុជា។ទោះជាយ៉ាងណានេះមិនមែនជាលើកដំបូងឡើយដែលនាងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទេពកោសល្យ និងរូបសម្រស់ ពិសេសការប្រើប្រាស់ភាសាផ្សេងក្រៅពីភាសាកំណើតដែលកន្លងទៅធ្លាប់មានការលើកឡើងដែរថាក្រៅពីភាសាអង់គ្លេសនិងបារាំងនាងក៏អាចប្រើប្រាស់ការនិយាយភាសាថៃបានខ្លះផងដែរថ្មីៗកន្លងទៅនេះនាងត្រូវបានបណ្តាញសារព័ត៌មាន និងគេហទំព័រអន្តរជាតិមួយចំនួនបានបង្ហាញពីការចាប់អារម្មណ៍របស់នាងច្រើនមុនពេលកម្មវិធីប្រកួតផ្លូវការបានមកដល់។

គួរបញ្ជាក់ដែរថា កញ្ញា រ៉េត សារីតា មាន វ័យ២៤ឆ្នាំ មានកម្ពស់កម្ពស់១,៦៥ម៉ែត្រ មានមុខរបរ ជាពិធីការិនី និងតារាសម្តែង។មុនពេលគ្រងមកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងឆ្លងកាត់ការតស៊ូច្រើនទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបាន ដោយបូកបញ្ចូលទាំងការឆ្លងកាត់នូវភាពលំបាកល្វីងជូរចត់ជាច្រើនរាប់មិនភ្លេចជាពិសេសគឺអំឡុងពេលប្រកួតចូលវិស័យសិល្បៈនេះតែម្តង។ដោយហេតុថានាងជាមនុស្សដែលតស៊ូ និងមោះមុតមិនងាយនឹងបោះបង់ចោលនូវអ្វីដែលខ្លួនស្រឡាញ់ នាងបានសម្រេចដាក់ចិត្តដាក់កាយទៅប្រកួតម្តងជាបន្តបន្ទាប់។ក្រៅពីក្លាយខ្លួនជាម្ចាស់ម្កុដ នាងក៏ទទួលបានពានរង្វាន់កិត្តិយសពីរផ្សេងទៀតដែរគឺពាន បទសម្ភាសន៍ឆ្នើម និងពាន តស៊ូមតិឆ្នើម ផងដែរ ហើយនាងត្រូវបានអ្នកគាំទ្រជាច្រើនលើកទឹកចិត្ត និងរំពឹងខ្ពស់នឹងសមត្ថភាពពិសេសរបស់នាងទាំងនេះ

ដោយ៖ វឌ្ឍនា


ចែករំលែក៖