ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យម្នាក់ ដែលជាអ្នកបេីករថយន្តដឹកជនដៃដល់ជាឃាតករបាញ់សម្លាប់ លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដេីមហេតុនៃករណីគ្រោះថ្នាក់ចរាចរទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
បេីតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជគឹមឡុង បានថ្លែងថា ជនសង្ស័យឈ្មោះ កែ ចាន់មាន រស់នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃាតកម្មនិងជួញដូរគ្រឿងញៀន ។
បេីតាមចម្លើយយសារភាពបឋមរបស់ឈ្មោះ កែ ចាន់មាន បានអោយដឹងថាកាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង ។ លុះជិះពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ ។ បន្ទាប់មកជនរងគ្រោះ បានបើកករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីអោយអែបកៀនព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយយប្រាប់ខ្លួនអោយនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ ។
ប្រភពដដែលបន្តថា ពេលកំពុងចរចារគ្នារឿងគ្រោះថ្នាក់ចរាចណ៍ខាងលើដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុ តែម្តង ។
គួរបញ្ជាក់ថា ករណីបាញ់សម្លាប់មនុស្សខាងលេីនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែទោះបីយ៉ាងណា ជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះសមត្ថកិច្ចពុំទាន់ចាប់ខ្លួនបាននៅឡើយទេ ។
បច្ចុប្បន្ន ក្រោយតំណាងអយ្យការចោទប្រកាន់រួចពេលនេះ បានបញ្ជូនទៅចៅក្រមស៊ើបសួរ អនុវត្តបន្តតាមនីតិវិធី ៕
ដោយ៖ស តារា