ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់​៤រូបទៀតនៅសេតវិមានបានលាលែងចេញពីតំណែង​ក្រោយអំពើហិង្សានៅ រដ្ឋសភា

ចែករំលែក៖

មន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកត្រាំ បានបន្តលាលែងចេញពីតំណែង ក្នុងនោះមានឧបការី​រដ្ឋាភិបាលទទួលបន្ទុក​នៅទ្វីបអាហ្វ្រិក​ មន្ត្រីទទួលបន្ទុកមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ព្រមទាំងមន្ត្រីទទួលបន្ទុកគោលនយោបាយការពារជាតិ​និងអាវុធ​ប្រល័យលោក។
តាមការលើកឡើង​​របស់មន្ត្រីជាន់ខ្ពស់​ក្នុងរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា មានមន្ត្រី​៤រូប​បានលាលែងចេញពីតំណែង ដោយសារតែអំពើហិង្សានៅវិមានកាពីតូល​បង្កឡើងដោយក្រុមអ្នកគាំទ្រលោកត្រាំ។
សារព័ត៌មានរ៉យទ័របានផ្សាយថា​មានមន្ត្រី៤រូបបានលាលែងចេញពីតំណែងកាលពីថ្ងៃទី៧ខែមករា(ពេលវេលាអាមេរិក) ។ នៅថ្ងៃទី​៦ខែមករា ក៏មានមន្ត្រីនៅសេតវិមាន​២រូប​បានលាលែងចេញពីតំណែងផងដែរ ក្នុងនោះមានលេខាព័ត៌មានសេតវិមាន។ ចំពោះមន្ត្រី៤រូបដែលបានលាលែងចេញពីតំណែងនោះមានឧបការីទទួលបន្ទុកទ្វីបអាហ្វ្រិកErin Walsh ។ អគ្គនាយកទទួលបន្ទុកនយោបាយការពារជាតិ លោកMark Vandroff​។ អគ្គនាយកទទួលបន្ទុកអាវុធប្រល័យលោក Anthony Rugierro ។ អគ្គនាយក​ទទួលបន្ទុកមជ្ឈិមបូព៌ា​និងអាហ្វ្រិកខាងជើង លោកRob Greenway ។
កាលពីថ្ងៃទី​៦ខែមករា រដ្ឋមន្ត្រីក្រសួងអបរំ Betsy DeVos ក៏បានដាក់លិខិតលាលែងចេញពីតំណែង ដើម្បីប្រឆាំងប្រធានាធិប​តីត្រាំ ដែលជំរុញឲ្យមានអំពើហិង្សានៅវិមានរដ្ឋសភា។ ជាមួយគ្នានោះ​រដ្ឋមន្ត្រីក្រសួងចរាចរណ៍អាមេរិក Elaine Chao ក៏បានប្រកាសលាលែងចេញពីតំណែងដែរ បើទោះបី ពេលវេលាកាន់តំណែងនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់ក៏ដោយ៕

ដោយ៖ធី រីណា(រូបភាព៖Reuters )


ចែករំលែក៖