ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះដែលលោក ស្រី ចាន់ថន សង់ឲ្យគ្រួសារកុមារី យ៉ង់ស្រីនីត ពិតជាស្អាត

ចែករំលែក៖

ភ្នំពេញ៖ លំនៅឋានដ៏ស្រស់ស្អាតរបស់ក្រុមគ្រួសារកុមារីកម្សត់ យ៉ង់ ស្រីនីត ដែលបានសាងសង់នៅលើទឹកដីនៃខេត្តមណ្ឌលគិរីនោះគឺជិតរួចរាល់នឹងអាចចូលទៅស្នាក់នៅបានហើយ។ ផ្ទះនេះត្រូវបានការជួយឧបត្ថម្ភទាំងស្រុងដោយលោក ស្រី ចាន់ថន ដែលបានជួបនាងផ្ទាល់និងទទួលយកកុមារីរូបនេះធ្វើជាកូនធម៌នោះ។

ម៉ូតបែបលម្ហែនេះត្រូវបានបញ្ចេញគ្រា ដែលកុមារី យ៉ង់ ស្រីនីត បានយកនំខេកមកចូលរួមអបអរសាទរថ្ងៃខួបកំណើតរបស់លោក ស្រី ចាន់ថន។ លោក បានបញ្ជាក់ភ្ជាប់នឹងរូបថតប៉ុន្មានសន្លឹកនោះដែរថា “ថ្ងៃនេះកូនស្រីប៉ា យ៉ង់ ស្រីនីត បានទិញនំខួបកំណើតជូនប៉ាដល់កន្លែង។ ផ្ទះគ្រួសារកូនស្រីជិតរួចរាល់ហើយ ប៉ាជូនពរឲ្យកូនមានសុខភាពល្អ និងមានអនាគតល្អ ដើម្បីជួយកិច្ចការគ្រួសារនិងធ្វើជាក្មេងល្អ។ លេចចេញសារសាទរនិងកោតសរសើរពីភព្វសំណាងរបស់នាងពីអ្នកលេងហ្វេសប៊ុកជាច្រើនចំពោះកុមារី យ៉ង់ ស្រីនីត​ ថាពិតជាមានបុណ្យវាសនាខ្ពស់ដែលបានជួបមនុស្សល្អជួយជ្រោមជ្រែង។ ក្នុងនោះដែលក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានថ្លែងពីសារលើកទឹកចិត្តកោតសរសើរពីការស្រលាញ់រាប់អានជួយជ្រោមជ្រែងស្រីនីត និងក្រុមគ្រួសារឲ្យមានពន្លឺជីវិតឡើងវិញ។

​​គួរបញ្ជាក់ដែរថា កាលពីដើមខែវិច្ឆិកានេះមានការភ្ញាក់ផ្អើលពីរូបសម្រស់ និងទឹកដមសំនៀងរបស់កុមារីយ៉ង់ស្រីនីត  អមដោយសារបង្ហាញក្តីអាណិតក្រោយពី ក្រុមបោះជំរំ តង់ Cambodia Amazing Trip Planner បានធ្វើដំណើរ កម្សាន្ត នៅក្នុង សហគមន៍ ដាក់ដាំនាខេត្តមណ្ឌលគិរី ហើយបានជួបកុមារីរូបនេះដែលជាអ្នកលក់ចេកឆាប និងបានឃើញពីទេពកោសល្យច្រៀងរបស់នាងទើបស្នើឲ្យនាងច្រៀង និងបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ស្រីនីតមានវ័យ១១ឆ្នាំមានបងប្អូន៦នាក់នាងជាកូនច្បងរស់នៅខេត្តមណ្ឌលគិរី  និងមានម្តាយជាអ្នកលក់ចេកឆាប និងឪពុកជាកម្មករសំណង់។ ក្រោយធ្វើដំណើរមកភ្នំពេញតាមការអញ្ជើញនោះនាងនៅតែបន្តក្តីស្រមៃក្នុងការក្លាយខ្លួនជាគ្រូបង្រៀន និងតារាចម្រៀងដដែល ខណៈនាយពែកមីស្នើឲ្យសប្បុរសជនជួយនាងដើម្បីបន្តការសិក្សានៅភ្នំពេញ និងអាចឆ្លៀតធ្វើការងារសិល្បៈខ្លះដើម្បីនាងខ្លួនឯង និងគ្រួសារ។ គេចាំបានដែរថាកាលពីអំឡុងចុងខែវិច្ឆិកាកន្លងទៅលោកស្រី ចាន់ថន ដែលគេស្គាល់ថាជាអ្នកជំនួញដី ចិត្តធម៌នោះបានទទួលយកនាងជាកូនធម៌ និងផ្តល់ការងារសម្រាប់ឪពុកនាងរកប្រាក់ចិញ្ចឹមទ្រទ្រង់គ្រួសារហើយ ដែលការជួយនេះត្រូវបានគេរំពឹងថាស្រីនីត នឹងមានឱកាសរៀនដល់ចប់ចុងចប់ដើមតាមក្តីស្រមៃដែលនាងចង់ក្លាយជាគ្រូបង្រៀនចំណែកការងារសិល្បៈគឺនាងមិនទាន់គិតនៅឡើយទេ។លោកស្រី ចាន់ថនក៏បានប្រកាសក្នុងការជ្រើសរើសយក ស្រីនីតឲ្យចូលក្នុងវិស័យសិល្បៈ ខណៈដែលលោកមានផលិតកម្មក្នុងដៃរួចជាស្រេចគឺផលិតកម្ម Jet Production  នោះរួមទាំងការជំរុញឲ្យកុមារីរូបនេះបន្តការសិក្សាដើម្បីក្លាយជាគ្រូបង្រៀនផងដែរ ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖