ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបេីករថយន្តបត់ស្តាំមិនប្រយ័ត្នកិនម៉ូតូមួយគ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តបត់ស្តាំមិនប្រយ័ត្ននិងមិនប្រេីភ្លេីងស៊ីញ៉ូក៏ជ្រុលទៅកិនម៉ូតូឌ្រីមមួយគ្រឿងបណ្តាលឲ្យរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី៨ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​។ 

រថយន្តបង្កម៉ាកតាកូម៉ា​ ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ2B- 0668 ចំណែកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1HZ-0605 ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តនិងម៉ូតូដូចខាងលើនេះធ្វេីដំណេីរស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជេីង 

ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តបត់ស្តាំដោយមិនបានប្រេីភ្លេីងស៊ីញ៉ូ​និងមិនប្រយ័ត្នធ្វេីឲ្យម្ចាស់ម៉ូតូគេចមិនទាន់ត្រូវរថយន្តកិនម៉ូតូជាប់ តែសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់រងរបួសស្រាល។ 

ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីខាងរថយន្តព្រមទទួលកំហុសនិងចេញថ្លៃជួសជុលទៅភាគីខាងម៉ូតូចំនួន១៥០ដុល្លារដេីម្បីបញ្ចប់រឿនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖