ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់ថែមទៀត ដែលជាពលករខ្មែរ ទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ និងព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០៣នាក់ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតមកត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ សរុបចំនួន ៣៨៧នាក់ ក្នុងនោះ៣៦៥នាក់បានជាសះស្បើយ និងអ្នកជំងឺចំនួន២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែកចំពោះអ្នកជាសះស្បើយទាំង៣នាក់រួមមាន៖
ទី២- ស្រ្តីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិដូង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ទី៣- ស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០១ មករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន៕
ដោយ៖សិលា