ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំក្រុមការងារ ក្នុងការជួសជុលអាងទឹក ប្រឡាយ បឹងបួរទាំង ០៧កន្លែង ដែលបាក់ហូរច្រោះដាច់ដោយសារទឹកជំនន់ ឆ្នាំ២០២០កន្លងមក

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១លោក ចាន់ សុីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារអនុវត្តគម្រោង សាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេត្ថារចនាសម្ព័នជនបទ និងការគាំទ្រកសិករ( CFW ) ក្នុងការជួសជុលអាងទឹក ប្រឡាយ បឹងបួរទាំង ០៧កន្លែង ដែលបាក់ហូរច្រោះដាច់ដោយសារទឹកជំនន់ ឆ្នាំ២០២០កន្លងមក រួមមាន ៖

 *ខេត្តបន្ទាយមានជ័យ 

១-អាងទឹកតាម៉េង 

២-អាងទឹកពន្លៃ

៣-អាងទឹកត្រពាំងថ្មរ

៤-ទំនប់ស្ពានស្រែង

 ខេត្តឧត្តមានជ័យ

៥-ទំនប់ស្ទឹងស្រែង១

 *ខេត្តបាត់ដំបង

៦-អាងទឹកបាសាក់

៧-ប្រឡាយព្រែកជីក

    សូមបញ្ជាក់ថា ការងារនេះបាននឹងកំពុងអនុវត្តយ៉ាងក្តៅគគុក និងទាន់ពេលវេលា ដោយធ្វេីការវិចខ្ចប់ទឹកទុកតាមបណ្តាអាងបឹងបួរនីមួយៗ បច្ចុប្បន្នបណ្តាអាងទឹកទាំងនោះមានទឹកគ្រប់គ្រាន់វិញហេីយសម្រាប់ជូនប្រជាពលរដ្ឋធ្វេីស្រែចម្ការ នៅរដូវប្រាំង និងការប្រេីប្រាស់ប្រចាំថ្ងៃ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖