ភ្នំពេញ, នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានសេចក្ដីជូនដំណឹងជាថ្មីម្តងទៀត ។ ក្នុងនោះបានលើកឡើងថា, យើងខ្ញុំសូមបង្ហោះសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនទាក់ទងនឹងវិធានការព្រំដែនថ្មីសាជាថ្មីម្តងទៀត, [វិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អ្នកដំណើរទាំងឡាយ(គ្រប់សញ្ជាតិ)ដែលមានគម្រោងចូលប្រទេសជប៉ុន]
– ត្រូវមានវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ សម្រាប់អ្នកដែលចូលដល់ប្រទេសជប៉ុន ចាប់ពីម៉ោង 0:00ព្រឹក(ម៉ោងជប៉ុន) ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ តទៅ។
– ធ្វើតេស្តកូវីដ១៩ សម្រាប់អ្នកដែលមកដល់ប្រទេសជប៉ុន ចាប់ពីម៉ោង 0:00ព្រឹក(ម៉ោងជប៉ុន) ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ តទៅ ។
– ជនបរទេសទាំងអស់ (មិនរួមបញ្ចូលជនជាតិជប៉ុន និងអ្នកដែលមានសិទ្ធរស់នៅប្រទេសជប៉ុនរយៈពេលវែង) ដែលគ្មានវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ នឹងមិនត្រូវបានអនុញ្ញាតអោយធ្វើដំណើរទៅប្រទេសជប៉ុនឡើយ។
① ព័ត៌មានផ្ទាល់ខ្លួនរបស់សាមីជន (ឈ្មោះ, លេខលិខិតឆ្លងដែន, សញ្ជាតិ, ថ្ងៃខែឆ្នាំកំណើត, ភេទ)។
② ព័ត៌មានអំពីលទ្ធផលតេស្តកូវីដ១៩ (វិធីសាស្ត្រធ្វើតេស្តនិងយកសំណាក (វិធីសាស្ត្រដែលបានកម្រិតមានដាក់នៅក្នុងទម្រង់កំណត់), លទ្ធផលធ្វើតេស្ត, កាលបរិច្ឆេទនិងពេលវេលាយកសំណាក, កាលបរិច្ឆេទនៃលទ្ធផលធ្វើតេស្ត, កាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រ)។
③ ព័ត៌មាននៃស្ថាប័នវេជ្ជសាស្រ្ត(១) (ឈ្មោះនិងអាស័យដ្ឋានរបស់ស្ថាប័ន, ឈ្មោះវេជ្ជបណ្ឌិត, ត្រារបស់ស្ថាប័នវេជ្ជសាស្រ្ត ឬ ហត្ថលេខារបស់វេជ្ជបណ្ឌិត)។
④ ព័ត៌មានទាំងឡាយចាប់ពីចំនុច ① ដល់ចំនុច ③ ត្រូវសរសេរជាភាសាអង់គ្លេស។
សំគាល់៖ (១) សម្រាប់ប្រទេសកម្ពុជា ការធ្វើតេស្តយកវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩តម្រូវអោយធ្វើនៅ វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH)៕
ដោយ៖សុខ ខេមរា