ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកសន្លប់នៅក្នុងក្យូសមួយកន្លែងក្នុងបរវេណវត្តតាំងរនាម ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយសង្ស័យត្រូវថ្នាំសណ្តំគេ។
ជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោយឺតជេីងខ្លី ពណ៌ស ពាក់អាវយឺតដៃខ្លីពណ៌ស ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ទីនោះបានប្រទះឃេីញជនរងគ្រោះដេកដួលនៅក្នុងក្យូសហៅក៏មិនក្រោក។ ឃើញដូចនេះអ្នកប្រទះឃើញក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដេីម្បីឱ្យចុះមកពិនិត្យជាក់ស្តែង ។ ដោយឃេីញសភាពមិនស្រួលសមត្ថកិច្ចក៏ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ មកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
បេីតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះត្រូវថ្នាំងងុយដេក ដោយសង្ស័យមានជនសង្ស័យល្បួងហៅមកផឹកស៊ីរួចដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិ៕ដោយ៖សុខាសែនជ័យ