ខេត្តកណ្ដាល៖ យ៉ាងតិចមានអ្នកទោសចំនួន ៥នាក់ បានហែកពន្ធនាគារ រត់គេចខ្លួនកាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ។ ប៉ុន្តែសមត្ថកិច្ចព្រមទាំងក្រុមអនុរក្សពន្ធនាគារ ឃាត់ចាប់បានម្នាក់មកវិញ។
គេពុំទាន់បានបញ្ជាក់លំអិត អំពីមូលហេតុដែលក្រុមអ្នកទោសទាំងនោះ ប្រើប្រាស់មធ្យោបាយបែបណាក្នុងការធ្វើសកម្មភាព ហែកពន្ធនាគាររត់គេចខ្លួននោះ ? ឬមួយមានការធ្វេសប្រហែស ពីអ្នកគ្រប់គ្រងពន្ធនាគារ។
ប្រភពខ្លះបានបញ្ជាក់ថា ក្នុងករណីនេះ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឱ្យកម្លាំង ធ្វើការប្រម៉ាញ់ក្រុមអ្នកទោសទាំងនោះ ។ ទើបសមត្ថកិច្ចឈានដល់ឃាត់ចាប់បានម្នាក់មកវិញ៕
ដោយ៖សិលា