ព័ត៌មានទាន់ហេតុការណ៍៖

ឪពុករងរបួសធ្ងន់ កូនប្រុសស្លាប់នៅនឹងកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឪពុករងរបួសធ្ងន់ ចំណែកកូនប្រុសអាយុ១១ឆ្នាំបានបាត់បង់ជីវិតនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត 

នគរបាលមូលដ្ឋាន ឲ្យដឹងថា៖ជនរងគ្រោះជាឪពុកឈ្មោះគង់ តុលា ភេទប្រុស អាយុ៣៣ឆ្នាំនិងកូនឈ្មោះផាន សំរេច ភេទប្រុស អាយុ១១ឆ្នាំ ទាំង០២នាក់ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះទាំង០២នាក់ បានបើកម៉ូតូធុនសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ មានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយពេញទំហឹង បណ្តាល​ឲ្យកូនប្រុសអាយុ១១ឆ្នាំ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកឪពុករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ។

ចំណែករថយន្តក្រោយពីបង្កហេតុ បានបើករត់គេចខ្លួនបាត់ស្រមោល ។សពកុមាររងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ វណ្ណា

 


ចែករំលែក៖