ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ៖ ទិដ្ឋភាពទូទៅនៃការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ទូទាំងប្រទេស

ចែករំលែក៖

                                                                                                                                   ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានបង្ហាញអំពីទិដ្ឋភាព គ្រឹះស្ថានសិក្សាសាធារណៈ ទូទាំងប្រទេស បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ ដែលជាថ្ងៃនៃការរៀបចំខ្លួនអបអរសាទរថ្ងៃផ្ដើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបគ្រប់អាយុសិក្សា និងជាថ្ងៃដែលប្អូនៗសិស្សានុសិស្ស និស្សិត​បន្តចូលរៀននៅកម្រិតថ្នាក់ខ្ពស់បន្តទៀតនៅទូទាំងប្រទេសដែល មានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស នៅតាមសាលារៀង​ៗ ខ្លួន។ 

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់លើផេកផ្លូវការថា, ប៉ុន្តែបរិបទថ្មី ដើម្បីធានាដំណើរការគ្រឹះស្ថានដោយមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ គ្រឹះស្ថានសិក្សាទាំងអស់អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា SOP ដែលសំណុំនៃការណែនាំជាជំហានៗ ដើម្បីជួយឲ្យគ្រឹះស្ថានសិក្សាធ្វើប្រតិបត្តិការសម្រេចបាននូវប្រសិទ្ធភាព និងគុណភាពបង្កាការឆ្លងកូវីដ១៩។

ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា វិស័យអប់រំ និងសុខាភិបាលជាអាទិភាពទី១ ដោយស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ  និងសិស្សានុសិស្ស  ត្រូវអនុវត្តវិធានការសុវត្ថិភាពសុខភាពអនាម័យ តាមអភិក្រម ៣ការពារ ៣កុំ ក្នុងបរិបទកូវិដ-១៩ ត្រូវរៀបចំ និងអនុវត្ត ទស្សនាទាន គន្លងជីវិតថ្មីក្នុងវិស័យអប់រំ បន្តជំរុញការអប់រំឌីជីថល និងអនុវត្តវិធីសាស្ត្រការអប់រំតាមបែបចម្រុះចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល  ក្នុងសតវត្សទី២១។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងនូវអំណរគុណចំពោះបងប្អូនជនរួមជាតិ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែបានរួមចំណែក កសាង និងអភិវឌ្ឍវិស័យអប់រំ​នៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្ដល់នូវកិច្ចសហការល្អតទៅទៀត រីឯយុវជន យុវនារី និស្សិត សិស្សានុសិស្ស ទាំងអស់ សូមបន្តខិតខំរៀនសូត្រ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងធ្វើការសិក្សាស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គមជាតិ និងប្រទេសជាតិទាំងមូល៕

ដោយ៖សិលា


ចែករំលែក៖