ភ្នំពេញ ៖ ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ នារីជាអតីតនិស្សិតពេទ្យ ដែលជាសិស្សពូកែ ជាប់អាហារូបករណ៍ រៀននៅប្រទេសថៃ ម្នាក់ បានចងកសម្លាប់ខ្លួន និងដើមពុទ្ធា នៅក្នុងដីឡូតិ៍ មួយកន្លែង បន្ទាប់ពីខំរៀនរហូតដល់មានជំងឺ សរសៃប្រសាទ ហើយរត់គេចខ្លួនចេញ ផ្ទះបាត់ខ្លួនប្រមាណជាង២ខែ មកហើយ ក្រោយពីបាត់ខ្លួននារីរូបនេះ ក្រុមគ្រួសារបានទៅដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចជួយស្វែងរក រហូតមកដល់ព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២១ នេះទើបមានគេរាយការណ៍ថានាងបានចង.កសម្លាប់ខ្លួនបាត់ទៅហើយ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង ៦ និង ៣០ព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២១នៅចំណុចដីឡូតិ៍ មួយកន្លែងតាម ផ្លូវកែវចិន្តាក្នុងក្រុម១២ ភូមិ០១ សង្កាត់ជ្រោយចងា្វ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា នារីដែលចង.ក សម្លាប់ខ្លួនមានឈ្មោះ ឈីវ សំអុន អាយុ៣១ឆ្នាំ មានលំនៅ ផ្ទះលេខ ១៤៦D ផ្លូវលំ ភូមិ០២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើតាមសម្តីបងស្រីនារីរូបនោះបានអោយសមត្ថកិច្ចដឹងថា ប្អូនស្រីរបស់គាត់មានជំងឺសរសៃប្រសាទប្រមាណជិត១០ឆ្នាំមកហើយ។ រយៈពេលប្រមាណជិត២ខែមកហើយ នាងក៏បានរត់ចេញពីផ្ទះទៅបាត់ខ្លួន មិនដឹងទៅទីណា ស្រាប់តែទទួលដំណឹងពីសមត្ថកិច្ច ថានាងបានចង.កសម្លាប់ខ្លួន។
ប្រភពព័ត៌មានអោយដឹងទៀតថា កន្លងមកជនរងគ្រោះ រូបនោះ ជានិស្សិតពេទ្យ ដែលរៀនពូកែ ប្រឡងជាប់អាហារូបករណ៍ ទៅរៀននៅ ប្រទេសថៃរហូតដល់ជិតចប់។ ដោយសារតែការខិតខំរៀន ខ្លាំងពេកបណ្តាលអោយនាង រលាកខួរក្បាល មានជំងឺសរសៃប្រសាទ ហើយត្រូវបានសាលាទាក់ទងមកក្រុមគ្រួសារ អោយទៅទទួលយកមកស្រុកកំណើតវិញ និងបានបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួនឯងនៅពេលនេះ។
បន្ទាប់ពីកើតហេតុសពត្រូវបានក្រុមគ្រួសារបញ្ជូន ទៅកាន់ ឈាបនដ្ឋានវត្តពោធិ៍យារាម ហៅវត្តចាស់ ដើម្បី ធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ