ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស៊ីម៉ងត៍បើកគៀររថយន្តមួយគ្រឿងហើយជ្រុលទៅបុកម៉ូតូបណ្តាលឲ្យមនុស្សស្លាប់៣នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុមហ៊ុនដឹកស៊ីម៉ង់ត៍បុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្រ។

 ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈជនរងគ្រោះកំពុងជិះម៉ូតូម៉ាកសេ125 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1N-0842 ទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្តបុកអូស បណ្តាលឲ្យស្លាប់តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ តុញ សៅលី ភេទស្រី ទី២ឈ្មោះ ម៉ារី ហាន់ណា ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូន និងទី៣ ឈ្មោះ ឃឹម ចាន់តុលា ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក HiNOដឹកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 3E-9321 បើកយ៉ាងលឿងហើយបានរេចង្កូតគៀររថយន្តត៉ូយ៉ូតា Highlander ហើយរេចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងព្រះវិហារ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ


ចែករំលែក៖