ព័ត៌មានទាន់ហេតុការណ៍៖

ទូតជប៉ុនប្រចាំកម្ពុជា បង្ហាញពីរូបភាព ពន្លឺពណ៌ខៀវស្វាយនៅតាមអគារ ឬស្ថាបត្យកម្មល្បីៗពាសពេញប្រទេសជប៉ុន ជាក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានបង្ហោះលើហ្វេសប៊ុកផ្លូវការ របស់ស្ថានទូត ភ្ជាប់ជាមួយនឹងរូបភាពពណ៌ខៀវតាមអគារធំ ដោយបញ្ជាក់ថា, “ទីនោះគឺជាក្រុមគ្រូពេទ្យ កំពុងបំពេញការងារ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

ស្ថានឯកអគ្គរាជទូតទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថាសូមក្រឡេកមើលនូវពន្លឺពណ៌ខៀវស្វាយនៅតាមអគារ ឬស្ថាបត្យកម្មល្បីៗពាសពេញប្រទេសជប៉ុនសម្រាប់ការកោតសរសើរ និងការគាំទ្រដល់ #ក្រុមគ្រូពេទ្យជំនាញ ដែលប្រយុទ្ធប្រឆាំងនឹង #កូវីដ-១៩!

Let’s look back on some of the expressions of appreciation and support represented by the shined blue facilities throughout Japan for the #HealthcareProfessionals who are steadfastly fighting #COVID-19!

ដោយ៖សុខ ខេមរា


ចែករំលែក៖