ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិខ្លះចុះទឹកស្រះ ខ្លះចេញដើរទៅរកក្នុងព្រៃបន្ទាប់ពីបាត់ក្មេងប្រុស២នាក់នៅឃុំក្តុលសែនជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖  អ្នកភូមិជាច្រើននាក់មានទាំងប៊ីដុងនិងខ្សែផងនោះបាននាំគ្នាចុះទឹកស្រះមួួយកន្លែងក្បែរសាលារៀន ដើម្បីរកមនុស្ស២នាក់ដែលបានបាត់ខ្លួនរកមិនឃើញ ។

       ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង០១និង ៣០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

        សមត្ថកិច្ចបញ្ជាក់ថា ក្មេងដែលបានបាត់ខ្លួននេះម្នាក់ឈ្មោះ វី ជីវ៉ាន់ ភេទប្រុស អាយុ០៦ឆ្នាំ និងម្មាក់ទៀតឈ្មោះ ជាតិ រិទ្ធី ភេទប្រុស អាយុ ៤ឆ្នាំ  ក្មេងទាំង២នាក់នេះរស់ភូមិឃុំខាងលើ។

    បើតាមអាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា ក្មេងប្រុសដែលបាត់គឺរត់លេងខាងក្រោយផ្ទះហើយក៏បាត់ឈឹងរហូតតែម្តង ។ ចាប់តាំងពេលបាត់មកក្រុមគ្រួសារនិងអ្នកភូមិបានចុះទឹកស្រះនាំគ្នារាវរកប៉ុន្តែរហូតមកដល់ម៉ោង៧និង១០នាទីយប់នេះរកមិនទាន់ឃើញក្មេងទាំង២នាក់នោះទេ។ ហើយពេលនេះក៏កំពុងបំបែកគ្នាដើររកតាមព្រៃខ្លះ ក្រែងក្មេងដើរលេងវង្វេងព្រៃ ៕

ដោយ៖ ចន្ថា


ចែករំលែក៖