ភ្នំពេញ៖ រហូតដល់ម៉ោង ៩៖០០នាទី ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ទេ និងមានជាសះស្បេីយ ២នាក់ (បាត់ដំបងទាំងពីរនាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៩២នាក់ ដដែល ចំនួនសំរាកពេទ្យនៅសល់ ១៦នាក់ (ប៉ៃលិន ៧នាក់ ភ្នំពេញ ១នាក់ និង បន្ទាយមានជ័យ ៨នាក់) និងចំនួនជាសះស្បេីយសរុបចំនួន ៣៧៦នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 358406 ស្មេីនឹង 21333 ក្នុង១លាន នាក់ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ៖សិលា