ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញរបស់ លោកវរសេនីយ៍ទោ កែវ សុផល មេបញ្ជាការស្ដីទី កងការពារព្រំដែនលេខ៥០១ បានចាត់តាំង អង្គភាពជួរមុខដោយប្រើប្រាស់កម្លាំងចំនួន ១០នាក់ ចេញសកម្មភាពល្បាត ព្រំប្រទល់ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង និងព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង។ ដោយឡែកបានប្រើប្រាស់កម្លាំង ចំនួន ៣៤នាក់ ផ្សេងទៀតត្រៀមត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃ។
ក្រៅពីការងារស្នូលនេះ អង្គភាពបានចាត់តាំងកម្លាំង ចំនួន ២៥នាក់ ធ្វើការងារកសាងអង្គភាព ដូចជា ជញ្ជូនថ្ម រៀបទប់ដីជុំវិញអគារស្នាក់នៅ និងបន្តការងារកសាងអង្គភាព ដោយក្នុងនោះ កម្លាំងមួយផ្នែកទៀត បន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ៕
ដោយ៖សិលា