ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរាជទូតកម្ពុជា អនុញ្ញាតឱ្យប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ (គ.ជ.ប)ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ទីក្រុងបាងកក៖ កាលពីរសៀលថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអនុញ្ញាតឱ្យប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ (គ.ជ.ប) ដឹកនាំដោយលោកបណ្ឌិត Titichet Nutchanart ស្នងការ គ.ជ.ប ចូលជួបសម្តែងការគួរសម និងពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

នៅក្នុងជំនួប លោក អ៊ូក សោភ័ណ បានជម្រាបជូនលោកស្នងការ អំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងបានស្វាគមន៍គណៈប្រតិភូ គ.ជ.ប ថៃ ដែលមានបំណងចូលរួមធ្វើជាអ្នកសង្កេតការណ៍អន្តរជាតិ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ លើសពីនេះ លោកឯកអគ្គរាជទូត ក៏បានលើកឡើងអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ ព្រមទាំងកិច្ចប្រឹងប្រែងរបស់ស្ថានទូត ក្នុងការចូលរួមអនុវត្តសេដ្ឋកិច្ចការទូត ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖