ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃអង្គារ ១៤រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិភាក្សាកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌមានជ័យ និង និមិត្តសញ្ញា សង្កាត់ទាំង៧ នៅសាលប្រជុំសាលាខណ្ឌមានជ័យ ។
ក្នុងនោះមានការចូលរួមពី លោកស្រី ហួត ឃីម នាយិការងរដ្ឋបាលខណ្ឌមានជ័យ លោក លោកស្រី ប្រធានការិយាល័យ ចំណុះទាំង១១ ។លោក លោកស្រី ចៅសង្កាត់ទាំង៧។ លោក លោកស្រី ស្មៀនសង្កាត់ទាំង៧ ។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានស្នើអោយរដ្ឋបាលខណ្ឌ និង រដ្ឋបាលសង្កាត់កែសម្រួលនិមិត្តសញ្ញាសំគាល់ផ្ទាល់ខ្លួនដែល រដ្ឋបាលខណ្ឌ–សង្កាត់បានកំណត់កន្លងមកឡើងវិញ និងធ្វើបទបង្ហាញបញ្ជាក់រូបភាព និង ខ្លឹមសាររបស់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីជានិមិត្តសញ្ញាសំគាល់ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧នៅសាលារាជធានីភ្នំពេញ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា ចំពោះការជ្រើសរើសនិមិត្តសញ្ញាសំគាល់របស់រដ្ឋបាលខណ្ឌ–សង្កាត់ត្រូវបកស្រាយអោយបានត្រឹមត្រូវ និង ច្បាស់លាស់ពីរូបភាពនិងលក្ខណៈសំគាល់ទៅតាមទំរង់និមិត្តសញ្ញាដោយផ្អែកលើអត្ថន័យនៃរូបភាពនីមួយៗរួចដាក់ប្រជុំជាមួយក្រុមប្រឹក្សាខណ្ឌ–សង្កាត់ដើម្បីឆ្លងនិងមានកំណត់ហេតុច្បាស់លាស់ដើម្បីផ្ញើមករដ្ឋបាលខណ្ឌ ឲ្យបានត្រឹមថ្ងៃទី២៥ ខែមករាឆ្នាំ២០២១ ដើម្បីសរុបជូនសាលារាជធានីភ្នំពេញ កំណត់យក រួចសាលារាជធានីភ្នំពេញ បញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច៕
ដោយ៖ស តារា