ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត ប្រគល់ថវិការមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន

ចែករំលែក៖

ខេត្តកំពត៖ លោកឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ទៅប្រគល់ថវិកាមរណសង្គ្រោះ និងលិខិតរំលែកមរណទុក្ខជូនគ្រួសារសព លោកស្រី កែវ ឃីម (គ្រួសារពលី) នៅភូមិច្រេស ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១កន្លងទៅ។

ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានប្រគល់ថវិកាជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕

ដោយ៖សិលា


ចែករំលែក៖