អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី១២ខែមករា បានប្រកាសថា ប្រធានាធិបតី Joko Widodo នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី១៣ខែមករា ឆ្នាំ២០២១។
វ៉ាក់សាំងទាំងអស់ដែលចាក់ជូនពលរដ្ឋ គឺទិញមកពីប្រទេសចិនទាំងអស់ គឺក្រុមហ៊ុនSinovac ។ កន្លងមកប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសថា លោកគឺជាមនុស្សទីមួយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ។ នៅថ្ងៃទី ១៤ និង១៥ខែមករា ដោយផ្តល់អាទិភាពចាក់ជូនពលរដ្ឋងាយរងគ្រោះក្នុងនោះមាន បុគ្គលិកសុខាភិបាល។
វ៉ាក់សាំង Sinovac របស់ចិនត្រូវបានឥណ្ឌូនេស៊ីអនុម័តឲ្យប្រើប្រាស់ បន្ទាន់ ក្រោយការសាកល្បងទទួលបានជោគជ័យ ។ វ៉ាក់សាំងរបស់ចិន គឺទទួលបានការអនុញ្ញាតឲ្យចាក់ជូនពលរដ្ឋអ៊ិស្លាម ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋ ១៨១លាននាក់រហូតដល់ឆ្នាំ២០២២។
នៅពេលនេះ ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំង ចំនួន១៥លានដូស ពីក្រុមហ៊ុន Sinovac របស់ចិន ។ ជាមួយគ្នានោះក្រុមហ៊ុនចិនក៏បានផ្តល់វត្ថុធាតុដើមសម្រាប់ផលិត វ៉ាក់សាំងរាប់លានដូសចាក់ជូនពលរដ្ឋ។
វត្ថុធាតុដើម ដាក់នៅក្នុងកេសត្រជាក់បានបញ្ជូនពីទីក្រុងប៉េកាំងទៅដល់ប្រទេសឥណ្ឌូនេស៊ី។ តាមគម្រោងវត្ថុធាតុដើម នឹងផលិតបានវ៉ាក់សាំង ពី១២-១៥លានដូសក្នុងរយៈពេល១ខែ៕
ដោយ៖ធី រីណា(រូបភាព៖ VOV)