សាធារណរដ្ឋម៉ាលី៖ ថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២១ ក្នុងកំឡុងពេលប្រតិបត្តិការរក្សាសន្តិសុខរបស់ MINUSMA ក្បួនរថយន្តត្រូវបានវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃ (IED) បន្ទាប់ពីមានការបាញ់ប្រហារដោយក្រុមឧទ្ទាមមិនស្គាល់អត្តសញ្ញាណប្រដាប់ដោយអាវុធ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រខាងជើងក្រុងបាបារ៉ា – ម៉ាឌូនៅក្នុងតំបន់ Tombouctou ។
តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិនិងជាប្រធាន MINUSMA លោក Mahamat Saleh ANNADIF “បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារថ្មីនេះប្រឆាំងនឹងកងកម្លាំងរក្សាសន្តិភាពដែលធ្វើឱ្យជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃក្នុងការបម្រើសន្តិភាពនិងស្ថិរភាពនៅប្រទេសម៉ាលី” ។
លោកក៏បានសម្ដែងនៃសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់ជីវិតរបស់កងកម្លាំងរក្សាសន្តិភាពក្នុងការបម្រើការសន្តិភាពជូនម្ចាស់ប្រទេស។ លោកក៏សូមជូនពរឱ្យអ្នកទទួលរងរបួសឆាប់ជាសះស្បើយពីជំងឺផងដែរ។
បញ្ជាក់៖ អ្នកស្លាប់និងអ្នករងរបួសមិនមែនកងកម្លាំងកម្ពុជាទេ។
ដោយ៖ ស សម