ព័ត៌មានទាន់ហេតុការណ៍៖

សម្ពន្ធមិត្តរបស់លោកត្រាំ ជាប់ពាក់ព័ន្ធអំពើហិង្សានៅវិមានកាពីតូល​

ចែករំលែក៖

មន្ត្រី​បុគ្គលិក បម្រើការ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ជាប់ពាក់ព័ន្ធ​អំពើហិង្សានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ៦ខែមករា ។
ជាក់ស្តែង​លោកស្រី Megan Powers ជាប្រធាន​យុទ្ធនាការឃោសនាបោះឆ្នោត របស់លោកត្រាំ ​ និងមន្ត្រីជាច្រើនរូបទៀត​ស្ថិតនៅក្នុងបញ្ជីអ្នកនៅពីក្រោយ អំពើហិង្សានៅវិមានរដ្ឋសភា ។
ពាក់ព័ន្ធនឹងការវាយប្រហារនៅវិមានកាពីតូល​ មន្ត្រីនៅរដ្ឋ New Mexico ត្រូវបានចាប់ខ្លួន ​។ លោក Griffin សមាជិកក្រុមប្រឹក្សាស្រុកនៃរដ្ឋញូវ ម៉ិកស៊ីកូ និងជាស្ថាបនិកនៃក្រុម “ខូវប៊យគាំទ្រលោក Trump” ត្រូវបានចាប់ខ្លួន ពីបទទាក់ទងនឹងការវាយប្រហារទៅលើរដ្ឋ​សភាអាមេរិក។
តាមសារព័ត៌មានរ៉យទ័រ​ ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី ១៧ខែមករា បានបញ្ជាក់ពីការចាប់ខ្លួន​លោក ​Cuoy Griffin មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋ ញូវម៉ិចស៊ីកូ ​ធ្លាប់បានប្រកាសថា នឹងនាំយកកាំភ្លើងទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន​ ដើម្បីប្រឆាំងការចូលកាន់តំណែងរបស់លោកបៃឌិន​។ ​ការចាប់ខ្លួន លោក​Cuoy Griffin ក្រោយរកឃើញថាលោកជាប់ពាក់ព័ន្ធ អំពើហិង្សានៅវិមានកាពីតូល​ កាលពីថ្ងៃទី​៦ខែមករា ឆ្នាំ​២០២១។
សូមបញ្ជាក់ផងដែរ ថា អំពើហិង្សានៅវិមានកាពីតូល​កាលពីថ្ងៃទី ៦ខែមករា បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់​ ក្នុងនោះមានប៉ូលិសម្នាក់ ។ ក្រុម FBI បានបើកការស្រវជ្រាវ ​ថាតើមានប្រទេសខាងក្រៅ លូកដៃនៅក្នុង​អំពើហិង្សាជាប្រវត្តិសាស្ត្រនៅវិមានរដ្ឋសភាអាមេរិក៕ដោយ៖ធី រីណា(រូបភាព៖AP)


ចែករំលែក៖