ព័ត៌មានទាន់ហេតុការណ៍៖

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២០មុឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា»

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភព ពីRoyal du Cambodge បានបញ្ជាក់អោយដឹងថា, ក្រោមព្រះរាជតម្រិះដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះរាជហឫទ័យទុកដាក់ជានិច្ចអំពីសុខមាលភាពនៃការរស់នៅរបស់កូនចៅប្រជានុរាស្រ្ត នាវេលាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១កន្លងទៅ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយប្រចាំឆ្នាំដ៏វិសេសវិសាលជាព្រះរាជទ្រព្យផ្ទាល់ចំនួន ២០មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យក្នុងការព្យាបាលជំងឺជូនដល់កុមារកម្ពុជាដោយឥតគិតថ្លៃ ក្រោមព្រះរាជតម្រិះផ្តួចផ្តើមនៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង៕

ដោយ៖សិលា


ចែករំលែក៖