ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ជាកម្មករ កម្មការិនី នៅខេត្តតាកែវ ពិតជាទទួលបាននូវដំណឹងល្អ សម្រាប់ការងារធ្វើ ដើម្បីទទួលបានប្រាក់បៀវត្សដ៏សមរម្យ ដោះស្រាយក្នុងជីវភាពគ្រួសារ។ ដំណឹងល្អនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ គឺ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៣កន្លែង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះប្រទេសជាតិ ប្រជាពលរដ្ឋ រក្សាបាននូវសុខសន្តិភាព អភិវឌ្ឍប្រទេសជាតិ ៕
ដោយ៖សុខ ខេមរា