ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក: ចាប់ពីថ្ងៃទី២០-២៦ ខែមករា នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២០-២៦ ខែមករា នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១ ស្តីពី ស្ថានភាពធាតុអាកាស។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា, ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ ។ នៅថ្ងៃទី ២៣-២៦ ខែមករា ព្រះរាជាណាចក្រម្ពុជា នឹងទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
– នៅថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ២០-២៥១C និងអតិបរមា មានពី ៣០ -៣៤ °c ។ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបភាគខាងត្បូង ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៣-១៨ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
– នៅថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩-២១C និងសីតុណ្ហភាពអតិបរមា និងមានភ្លៀងធ្លាក់នៅតំបន់ខ្ពង់រាបភាគខាងកើត ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ c
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ c
– នៅថ្ងៃទី ២៣-២៦ ខែមករា នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ៕

ដោយ៖សិលា


ចែករំលែក៖