ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជន ជនពិការ ដែលកំពុងសម្រាកព្យាបាលជំងឺទទួលអំណោយ លោកទេសរដ្ឋមន្ត្រី គន់ គីម

ចែករំលែក៖

ខេត្តតាកែវ៖  នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ម្សិលមុិញ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អមដំណើរ លោកឧត្តមសេនីយ៍ទោ គង់ កន្នារិទ្ធ ប្រធាន គណៈហិរញ្ញវត្ថុបេឡាមរណៈសង្គ្រោះ នាំយកអំណោយ របស់ លោក នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូន លោក នុត សាវ៉េត ជនពិការ ក្នុងឃុំជីខ្មារស្រុកទ្រាំង ខេត្តតាកែវ ដែលកំពុងមានជំងឺសម្រាកព្យាបាល នៅគេហដ្ឋាន។ អំណោយឧបត្ថម្ភ រួមមានគ្រឿងឧបភោគ បរិភោគ រទេះរុញ១ និងថវិកា ១លានរៀល ។

ឧត្តមសេនីយ៍ទោ ប្រធានគណៈហិរញ្ញវត្ថុបេឡាមរណៈសង្គ្រោះ អតីតយុទ្ធជនកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកទេសរដ្ឋមន្ត្រី គន់ គីម ចំពោះលោក នុត សាវ៉េត និងជូនពរ ឲ្យឆាប់បានជាសះស្បើយពីជំងឺ៕

ដោយ៖ សិលា


ចែករំលែក៖