ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋរួសរាន់ទៅបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែធ្នូឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ជ្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញកំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែធ្នូ ឆ្នាំ២០២០។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែវិច្ឆិកា និងខែមុនៗ កន្លងមកក្នុងឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តវិធានការដោយកត់ត្រាជាបំណុលរួចហើយ។ រដ្ឋបាលរាជធានីភ្នំពេញបានបន្តប្រកាន់យកភាពអត់ធ្មត់មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរជនភ្ញាក់រលឹកនិងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងឱ្យបានទាន់ពេលវេលាកំណត់។ ដោយឡែក ចំពោះថ្លៃសេវាប្រមូលសំរាមខែធ្នូ ឆ្នាំ២០២០ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។
ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹងរាជធានីភ្នំពេញ សូមប្រើប្រាស់លេខសម្គាល់អតិថិជន ID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហាទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា eMONEY, TrueMONEY, លីហួរវេរលុយ និងPiPay។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹង រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨៧ ២៥៨ ៨៣៥ ។ ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព ៕
ដោយ៖សំរិត


ចែករំលែក៖