ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញគ្រោងទិញ រថយន្តសម្រាប់បូមលូ១៨គ្រឿងបន្ថែមទៀត ដើម្បីជំរុញឲ្យការស្តារលូនៅក្នុងរាជធានីបានទាន់ពេលវេលា

ចែករំលែក៖

      ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងទិញរថយន្តសម្រាប់បូមលូចំនួន១៨ គ្រឿងបន្ថែមទៀតដើម្បីជំរុញឲ្យការស្តារលូបានលឿននៅក្នុងរាជធានីភ្នំពេញ ដំណើរការទៅបានរលូនតាមការគ្រោងទុក ដើម្បីឲ្យប្រព័ន្ធលូទាំងនោះ អាចរំដោះទឹកបាននារដូវវស្សា ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ។ 

     លោក ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ការស្ដារលូដោយដៃមកដល់សម័យជឿនលឿននេះគឺវាហួសសម័យទៅហើយ ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងទិញរថយន្តសម្រាប់ បូមលូចំនួន១៨គ្រឿងបន្ថែមទៀតដើម្បីទ្រសភាពការណ៍នៃការស្តារលូនេះឱ្យបានល្អ លឿន ពិសេសយើងត្រូវធ្វើឲ្យបានទាន់ពេលនៅក្នុងរដូវប្រាំងនេះ ។ 

   មានន័យថា ពេលភ្លៀងធ្លាក់មកដល់ប្រព័ន្ធលូយើងអាចហូរបានស្រួលរំដោះការលិចលង់បានទាន់ពេលវេលាតែម្តង។ លោក ឃួង ស្រេងបន្តថា ដោយឡែកបើនិយាយពីតម្លៃដែលត្រូវចំណាយនៃការទិញទៅលើរថយន្ដបូមលូទាំង១៨គ្រឿងនេះ គឺពុំទាន់ដឹងតម្លៃសរុបនៅឡើយនោះទេ ៕ដោយ៖ សំរិត


ចែករំលែក៖