ក្លិប Crystal Palace ជិតឈានដល់ការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Jean-Philippe Mateta ក្នុងលក្ខខណ្ឌខ្ចីជើង១៨ខែពីក្លិប Mainz របស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២១ ខែមករា ២០២១។
ខ្សែប្រយុទ្ធ Jean-Philippe Mateta ដែលរកបាន១០គ្រាប់ក្នុងរដូវកាលនេះ រួមមាន៧គ្រាប់នៅលីកកំពូលអាល្លឺម៉ង់ Bundesliga នឹងត្រូវឆែកសុខភាពនៅថ្ងៃពុធនេះ។ កិច្ចព្រមព្រៀងខ្ចីជើងសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះបានភ្ជាប់មកជាមួយនូវជម្រើសក្នុងការទិញផ្តាច់ផងដែរ។
កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងផ្តល់ឱ្យគ្រូបង្វឹកលោក Roy Hodgson នូវជម្រើសមួយផ្សេងទៀតក្នុងការតំបន់ប្រយុទ្ធ និងជួយក្រុមមួយដែលបានព្យាយាមរកគ្រាប់បាល់នៅរដូវកាលនេះ។
កីឡាករក្រុម Crystal Palace មួយចំនួនដូចជា Christian Bentekeរកបាន៣គ្រាប់ក្នុងលីគ ខណៈដែល Jordan Ayew រកបានតែ១គ្រាប់ប៉ុណ្ណោះហើយ Michy Batshuayi មិនសូវបានបង្ហាញខ្លួនទេ ចាប់តាំងពីបានចុះហត្ថលេខាជាថ្មីលើការខ្ចីជើងពីក្លិប Chelsea ។ ដូច្នេះហើយបានជាគ្រូបង្វឹកលោក Roy Hodgson ចង់បានខ្សែប្រយុទ្ធដែលមានសក្តានុពលក្នុងការប្រជែងយកជ័យជម្នះ។
ក្រុមនៅភាគខាងត្បូងទីក្រុងឡុងដ៍ Crystal Palace មួយនេះមានកីឡាករសំខាន់ៗមួយចំនួនដែលបានចុះកុងត្រាប៉ុន្មានខែចុងក្រោយនេះ និងបានរៀបចំកន្លែងទំនេរមួយនៅក្នុងក្រុមបន្ទាប់ពីការចាកចេញរបស់កីឡាករMax Meyer ក្នុងខែនេះ ៕
ដោយ៖ភារៈ