ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សមាគមយោធិននារី តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដឹកនាំដោយ លោកស្រី អនុសេនីយ៍ទោ នួន សុម៉ាលី នាយរងការិយាល័យយោធាតំបន់ និងជាប្រធានយ៉េនឌ័រ យោធិននារី តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ មានគ្រឿងឧបភោគបរិភោគ និងថវិកាប្រគល់ជូន និងសួរសុខទុក្ខយោធិននារី ចំនួន ០២នាក់ ដែលទើបសម្រាលកូនរួចកំពុងសម្រាកលំហែរមាតុភាពនៅគេហដ្ឋាន។
ស្ថិតក្នុងឱកាសនេះដែរ លោកស្រីបានពាំនាំនូវអនុសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់ ឧត្តមសេនីយ៍ទោ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងពេលសម្រាកលំហែរមាតុភាពនេះ សូមឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ៕
ដោយ, សិលា