ព័ត៌មានទាន់ហេតុការណ៍៖

សង្វេគណាស់! ឪពុកម្ដាយចេញទៅធ្វើការនៅក្រៅស្រុក ផ្ញើកូនជាមួយយាយតាដើរធ្លាក់ទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ការធ្វេសប្រហែសរបស់អាណាព្យាបាលធ្វើឲ្យកូនជាទីស្រលាញ់បាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែក។ ជាក់ស្ដែងកុមារាអាយុទើបតែ៣ឆ្នាំប៉ុណ្ណោះបានដើរតាមមាត់ប្រឡាយរអិលជើងធ្លាក់ចូលក្នុងទឹកលង់ស្លាប់គួរឱ្យសង្វេគ នៅគ្រាដែលឪពុកម្ដាយរវល់ចេញទៅធ្វើការនៅប្រទេសថៃ ហើយបានផ្ញើកូនប្រុសឱ្យនៅជាមួយឪពុកម្ដាយ ។

  ហេតុការណ៍កុមារាលង់ទឹកស្លាប់គួរឱ្យសង្វេគនេះ បានបង្កការភ្ញាក់ផ្អើលឡើងនារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខទ្វារទឹកប្រឡាយចាយ៉ូវ ស្ថិតនៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 ប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ថា ធីម អាយុ៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅជាមួយយាយតា ខណៈឪពុកម្ដាយកុមារារងគ្រោះទៅធ្វើការនៅប្រទេសថៃ។ ករណីនេះសមត្ថកិច្ច និងអាជ្ញាធរសហការ គ្នាចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖