ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំទៅវាយកូនហ្គោលក្នុងថ្ងៃដំបូងដែលលោកចាកចេញពីសេតវិមាន​

ចែករំលែក៖

កីឡាវាយកូនហ្គោលមិនត្រឹមតែ​ជាចំណូលចិត្តរបស់លោកត្រាំនោះឡើយ តែវាគឺជាមធ្យោបាយ​ដើម្បីលោកកាត់បន្ថយភាពតានតឹង​ ។
ក្នុងពេលដែលលោកបៃឌិនកំពុងតែស្ថិតនៅសេតវិមានដឹកនាំអាមេរិក លោកត្រាំ ត្រូវបានគេមើលឃើញ ទៅវាយកូនហ្គោល​ទាំងព្រឹក​។ តាមសារព័ត៌មាន The Washington Examiner រថយន្តSUV របស់លោកត្រាំត្រូវបានគេមើលឃើញចតនៅទីតាំងវាយកូនហ្គោលក្នុងតំបន់រមណីយដ្ឋាន នៅ Florida ​​នាវេលាម៉ោង​១០​និង​២៦នាទី ថ្ងៃទី​២១ខែមករា (ពេលវេលានៅអាមេរិក)។
ការវាយកូនហ្គោលមិនត្រឹមតែជា កីឡាដែលអតីតប្រធានាធិបតី​ចូលចិត្តនោះឡើយ តែនោះគឺជាមធ្យោបាយដែលលោកត្រាំ កាត់បន្ថយភាពតានតឹងរាល់ពេលបរាជ័យ​ក្នុងកិច្ចការអ្វីមួយ។​ ក្នុងថ្ងៃដែលលោកត្រាំ ទទួលព័ត៌មានថាចាញ់ឆ្នោត លោកក៏បានទៅវាយកូនហ្គោលផងដែរ​។
ទីលានវាយកូនហ្គោល​ Palm Beach ​ជាទីតាំងដែលលោកត្រាំ ចូលទៅលេងច្រើនជាងគេ​​ ប៉ុន្តែ ស្រុក Palm Beach ​កំពុងតែ​ជំរុញលុប​កុងត្រាសហការជាមួយ​ ក្លិបវាយកូនហ្គោលអន្តរជាតិ​​របស់លោកត្រាំ ។ អភិបាលក្រុងញូវយ៉ក លោកBill de Blasio ក៏បានប្រកាសពីគម្រោងកាត់ផ្កាច់រាល់ការរកស៊ីជាមួយគ្រួសារលោកត្រាំ ។
ជាមួយគ្នានេះដែរ ធនាគារនៅរដ្ឋ​Florida បានប្រកាសបិទគណនីធនាគាររបស់លោកត្រាំ ។​ ធនាគារ Banks United នៅថ្ងៃទី​២១ខែមករា ​បានប្រកាសបិទគណនី​របស់លោកត្រាំ​។ នៅក្នុងធនាគារ​Banks United លោកត្រាំ​មានគណនីពីរ ដោយមួយមានទឹកប្រាក់ ៥,១លានដុល្លារ និងមួយទៀត​មាន ២៥លានដុល្លារ។
កាលពីសប្តាហ៍កន្លងមក​​ ធនាគារProfessional Bank នៅ​​ Florida ​បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងរកស៊ីជាមួយលោកត្រាំ​ ដោយមិន​មានការទូទាត់តាមធនាគារនោះឡើយ រាល់ការរកស៊ីរបស់ក្រុមហ៊ុនលោកត្រាំ៕ ដោយ៖ធី រីណា

 

រូបថត៖ INDEPENDENT


ចែករំលែក៖