ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភាអាមេរិកអនុម័ត​បេក្ខភាពរដ្ឋមន្ត្រីការពារជាតិអាមេរិកជាជនជាតិស្បែកខ្មៅដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី​២២ខែមករា បានបោះឆ្នោតអនុម័តបេក្ខភាពរដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្មី ដែលលោកបៃឌិនបានជ្រើសរើស គឺលោក​ Lloyd Austin ។
អតីតមេទ័ពផ្កាយ​៤ Lloyd Austin ទទួលបានការគាំទ្រខ្ពស់ក្នុងព្រឹទ្ធសភា គឺមានដល់ទៅ​៩៣ សំឡេងគាំទ្រ ចំណែកប្រឆាំងមានតែ៧សំឡេងប៉ុណ្ណោះ។ ដូច្នេះ​លោក​Lloyd Austin ក្លាយជារដ្ឋមន្ត្រីការពារជាតិ​ស្បែកខ្មៅដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិក​។
លោក​Lloyd Austin ទទួលបានការលើកលែងទៅតាមច្បាប់កំណត់របស់ក្រសួងការពារជាតិ​​។តាមច្បាប់ អ្នកដែលក្លាយជារដ្ឋមន្ត្រីការពារជាតិចាំបាច់គឺត្រូវតែចូលនិវត្ត​ន៍យ៉ាងតិច​៧ឆ្នាំ​ ទើបអាចកាន់តំណែងនេះបាន។
​ប៉ុន្តែលោក ​Lloyd Austin ទើបតែចូលនិវត្តន៍នៅឆ្នាំ​២០១៦ ហើយការអនុញ្ញាតឲ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺជាការផ្តល់អាទិភាពដើម្បីកាន់តំណែងរដ្ឋមន្ត្រីការពារជាតិទី២៨របស់អាមេរិក​។ ចំណុចដែលគេចាប់អារម្មណ៍បំផុតនោះគឺលោកជាជនជាតិស្បែកខ្មៅ ។
លោក Lloyd Austin កើតនៅ​ទីក្រុង ​Alabama​ ត្រូវបានប្រធានាធិបតី បៃឌិន សរសើរថាជា​មនុស្សស្មោះត្រង់ មានសមត្ថភាព​ សមជាអ្នកដឹកនាំមន្ទីរបញ្ចកោណ។
លោកបៃឌិនបានបញ្ជាក់ទៀតថា លោក ​Lloyd Austin មានចំណេះដឹងខ្ពស់ក្នុងវិស័យការពារជាតិ​ ហើយលោកស័ក្តិសម នឹងកាន់តំណែង​ដ៏សំខាន់មួយនេះ ក្នុងពេលអាមេរិកកំពុងប្រឈមនឹងឧបសគ្គជាច្រើន ៕ ដោយ៖ធី រីណា

រូបភាព៖Reuters 


ចែករំលែក៖