អន្តរជាតិ៖ មិនថាមនុស្សប្រុស ឬមនុស្សស្រីនោះទេ វាជារឿងធម្មជាតិរបស់មនុស្ស គឺតែងតែចង់ធ្វើយ៉ាងណាឲ្យខ្លួនឯង មើលទៅឃេីញស្អាតល្អឥតខ្ចោះ ក្នុងក្រសែភ្នែករបស់អ្នកដទៃ ជាពិសេសគឺនៅរាល់ពេលដែល បង្ហោះរូបភាពរបស់ខ្លួនម្តងៗនៅលើបណ្តាញសង្គមផ្សេងៗ។
ដូច្នេះអ្នកលេងបណ្តាញសង្គមភាគច្រើន ជាពិសេសគឺនារីៗ ពួកគេមានទម្លាប់មួយគឺ នៅមុនពេលដែលសម្រចចិត្តបង្ហោះរូបអ្វីមួយនៅលើបណ្តាញសង្គម ពួកគេតែងតែEdit ឲ្យមើលទៅស្រស់ស្អាតជាមុនសិន ទើបដាច់ចិត្តបង្ហោះរូបខ្លួនឯង។
ប៉ុន្តែបើតាមការស្រាវជ្រាវជាក់ស្តែង បានបញ្ជាក់ពីទម្លាប់ ដែលមនុស្សទូទៅតែងតែនិយមចូលចិត្ត ធ្វើការedit រូប មុនពេលធ្វើការបង្ហោះ សុទ្ធតែមានឥទ្ធិពល ដែលអាចធ្វើឲ្យមាន ផលប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្ត និង ការយល់ឃើញផ្ទាល់ខ្លួន របស់អ្នកផងដែរ។
តោះ! ដើម្បីឲ្យដឹងកាន់តែច្បាស់ សូមអានព័ត៍មានលម្អិត និងរូបភាពមានដូចខាងក្រោម ចំនួន៦ចំណុចទាំងអស់គ្នា៖
១. Edit រូបដើម្បីអាចទទួលបានភាពល្បី
Edit រូបដើម្បីអាចទទួលបានភាពល្បី
ការកាត់តរូបភាព មុនពេលបង្ហោះលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជារឿងធម្មតាទៅហើយ ក្នុងចំណោមតារាល្បីៗ និងអ្នកប្រើប្រាស់ធម្មតា។ ព្រោះមិនថាអ្នកណានោះទេ គឺតែងតែចង់បាន នៅរូបរាងនិង ភាពល្អឥតខ្ចោះ ដូចទៅក្នុងរូបដែល ពួកគេបានកែនោះ។ ក៏ប៉ុន្តែប្រសិនបើអ្នកធ្វើការedit ខុសឆ្ងាយ ពីរូបពិតរបស់អ្នកខ្លាំងពេក វាក៏អាចធ្វើឲ្យអ្នក មានអារម្មណ៍ខ្មាស់អៀនឬពេលខ្លះឈានដល់ស្ថានភាពបាក់ទឹកចិត្ត នៅពេលដែលគេបានដឹងពីការពិត ហើយវាក៏ជារឿងដ៏ខុសឆ្គងមួយ ប្រសិនបើអ្នកនៅតែ បន្តឃុំខ្លួនឯង ក្នុងពិភពមិនពិតប្រាកដ ទាំងអស់នោះទៀត។
២. ការថតរូបបែបselfies ធ្វើឲ្យអារម្មណ៍របស់អ្នកធ្លាក់ចុះ
ការថតរូបបែបselfies ធ្វើឲ្យអារម្មណ៍របស់អ្នកធ្លាក់ចុះ
ការថតរូបSelfie ត្រូវបានគេចាត់ទុកថា ជាសកម្មភាពមួយ ដែលអាចធ្វើឱ្យអារម្មណ៍មនុស្សមានការធ្លាក់ចុះ និងធ្លាក់ទឹកចិត្តបាន។ ក៏ព្រោះតែអ្នកលេងបណ្តាញសង្គម បច្ចុប្បន្នផ្តោតសំខាន់ខ្លាំង ទៅលើរូបសម្រស់ខាងក្រៅ ដែលវាក៏បានជះឥទ្ធិពលធ្ងន់ធ្ងរដល់ក្មេងស្រីវ័យជំទង់ ដែលមិនទាន់មានការគិត ឲ្យបានស៊ីជម្រៅ។ គេសង្កេតឃើញថាអ្នកដែលនិយម បង្ហោះរូបលើបណ្តាញសង្គម ភាគច្រើនគឺជាក្មេងស្រីជំទង់។ ប៉ុន្តែគេបានរកឃើញថា បន្ទាប់ពីពួកគេបានបង្ហោះរូបថតselfies ទាំងនោះហើយ។ ពួកគេហាក់បង្ហាញ នៅការព្រួយបារម្ភរួមទាំង បាត់បង់ទំនុកចិត្តលើខ្លួនឯង កាន់តែខ្លាំងថែមទៀត។ មូលហេតុក៏ព្រោះតែពួកគេគិតថា ពួកគេមិនមានភាពទាក់ទាញគ្រប់គ្រាន់ បន្ទាប់ពីបានបង្ហោះរូប ទាំងនោះហើយ។
៣. ចង់ឲ្យមើលទៅល្អឥតខ្ចោះ
ចង់ឲ្យមើលទៅល្អឥតខ្ចោះ
ភាគច្រើនគឺកើតមាន លើមនុស្សស្រី ព្រោះដើម្បីឲ្យខ្លួនឯងមើលទៅ ល្អឥតខ្ចោះពួកគេបានព្យាយាម កែរូបនៅក្នុងកម្មវិធីជាច្រើន ដើម្បីជួយឲ្យមើលទៅ កាន់តែទាក់ទាញ និងមើលទៅ ល្អឥតខ្ចោះ។ ក៏ប៉ុន្តែពួកគេភ្លេចគិតថា នៅពេលដែលព្យាយាមខ្លាំងពេក ក្នុងការកែប្រែខ្លួនឯងដើម្បីគ្រាន់តែទទួលបាន នៅការកោតសរសើរពីអ្នកដទៃ ថាស្អាតតាមរយៈការបង្ហោះ លើបណ្តាញសង្គម តែស្របពេលជាមួយគ្នានោះ អ្នកក៏បានធ្វើការបំភ្លេចចោល នៅសម្រស់ពិតពីធម្មជាតិ របស់ខ្លួនឯងបាត់ទៅហើយ។
៤. បង្ហោះរូបដែលEdit ជ្រុលហួសហេតុពេក
បង្ហោះរូបដែលEdit ជ្រុលហួសហេតុពេក
ការដែលកែរូប មុនពេលធ្វើការបង្ហោះ វាអាចជះឥទ្ធិពលដល់អារម្មណ៍ អ្នកយ៉ាងខ្លាំង វាអាចធ្វើឲ្យអ្នកមិនពេញចិត្ត និងមានអារម្មណ៍ថា គ្មានសុវត្ថិភាពចំពោះខ្លួនឯង។ ព្រោះវាហាក់ដូចជាអ្នកកំពុងតែ កុហកភ្នែករបស់អ្នកដទៃទៀត លើបណ្តាញសង្គមដែលពួកគេមិនធ្លាប់ បានស្គាល់អ្នកពីមុនមក។ជាក់ស្តែងដូចជាការព្យាយាមedit នៅពេលដែល អ្នកធាត់ពេក ស្គមពេកពណ៌សម្បុលស្បែក សក់ រួមទាំងផ្នែកជាច្រើនទៀត នៃរាងកាយដែលអ្នកគិតថា អ្នកមិនស្រស់ស្អាតគ្រប់គ្រាន់។ យ៉ាងណាមិញ បើទោះប្បីជារូបរបស់អ្នកបង្ហោះហើយ ទទួលបានការចូលចិត្តច្រើន បែបណាក៏ដោយ ។ តែការពិត វាក៏នឹងធ្វើឲ្យអ្នក កាន់តែធុញថប់បារម្ភ ខ្លាំងជាងមុនផងដែរ។
៥. មានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត
មានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត
វាជាចំណុចសំខាន់មួយ ដែលត្រូវនិយាយថា បណ្តាញសង្គមមិនមែនជា មូលហេតុដែលធ្វើឲ្យយើង បានបង់ទំនុកចិត្តលើខ្លួនឯងឬ បង្កឲ្យមានជាបញ្ហាផ្លូវចិត្តណាមួយនោះទេ ប៉ុន្តែវាអាចជម្រុញឲ្យយើង ខិតទៅជិតបញ្ហាទាំងនេះ ដោយមិនដឹងខ្លួន។ ពោលគឺនៅពេលដែល អ្នកព្យាយាមប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នកដទៃផ្សេងទៀត ហើយក៏ព្យាយាមខំedit រូបបន្ថែមទៀត ឲ្យបានស្អាតៗ ដើម្បីបង្ហោះលើInstagram ឬFacebook ដើម្បីយកឈ្នះអ្នកនេះ អ្នកនោះជាដើម។ តែធ្វើបែបនេះ គឺមានតែធ្វើឲ្យ សុខភាពផ្លូវចិត្តរបស់អ្នក កាន់តែអាក្រក់ ហើយការដែលធ្វើបែបនោះ វាក៏មិនអាចផ្តល់នៅសុភមង្គលនិងភាពរីករាយ ឲ្យអ្នកបានរហូតនោះដែរ។
៦. គួរតែផ្តោតលើខ្លួនជាងអ្នកដទៃ
គួរតែផ្តោតលើខ្លួនជាងអ្នកដទៃ
ពេលខ្លះវាអាចនឹងជាការដែល ល្អប្រសើរជាងមុន ប្រសិនបើអ្នកអាច បិទកម្មវិធីទាំងនោះ ហើយព្យាយាមបង្វែរអារម្មណ៍ ងាកទៅធ្វើអ្វីផ្សេងទៀត។រៀនស្វែងរកនៅ ចំណង់ចំណូលចិត្តថ្មីដែល គួរឱ្យចាប់អារម្មណ៍ហើយ ចំណាយពេលទំនេររបស់អ្នក ជាមួយនឹងវា ហើយព្យាយាមបង្វែរអារម្មណ៍និងការគិតរបស់អ្នក ពីរូបភាពទាំងនោះ។ យ៉ាងណាមិញ សុភមង្គលយូរអង្វែង មិនត្រូវបានបង្កើតឡើងនៅក្នុង ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬនៅលើការវាយតម្លៃរបស់នរណាម្នាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញវាស្ថិតនៅលើដៃរបស់យើងម្នាក់ៗ ដែលជាអ្នកច្នៃបង្កើតសេចក្តីសុខទាំងនោះ ដោយខ្លួនឯងទៅវិញទេ។
តើអ្នកធ្វើការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមញឹកញាប់ប៉ុណ្ណា? តើអ្នកក៏ជាអ្នកដែលនិយមចូលចិត្តកែរូបថតរបស់អ្នកមុនពេលបង្ហោះវាទៅលើបណ្តាញសង្គមដែរមែនទេ? តើអ្នកយល់ស្របនឹងចំណុចដែលបានលើកឡើងនៅក្នុងអត្ថបទនេះទេ? ៕