ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពីបទចែកចាយ ប្រើប្រាស់ថ្នាំញៀននិងរឹបអូសថ្នាំញៀន៤៣កញ្ចប់តូច

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​ ៖​  កម្លាំងការិយាល័យប្រ​ឆាំង​គ្រឿងញៀន​ខេត្តឧត្តរមានជ័យ នៅរសៀល​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២១​ នេះបន្ទាប់ទទួល​បទបញ្ជា​ពី​លោកស្នងការ​រង​ទទួល​ផែន​បទល្មើស​គ្រឿងញៀន​ និង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ រ៉ឹ​ត​ សុខា​ នាយការិយាល័យ​ និង​ មានការ​ចូលរួម​សហការ​ពី​កម្លាំង​វរៈ​សេនា​តូច​ការពារ​ព្រំដែន​ ៩០៥​ ផងបាន​ចុះ​បង្ក្រាប​ ករណី​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​នូវ​សា​រធាតុ​គ្រឿងញៀន​ ខុសច្បាប់មួយករណី​។

ក្នុងការបង្ក្រាបនេះសមត្ថកិច្ច បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ ស្ថិត​ក្នុងភូមិ​រហាល​ ឃុំ​លំ​ទង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ និងរឹបអូសថ្នាំញៀនមួយចំនួន។

សមត្ថកិច្ច​បានឲ្យដឹងថាជនសង្ស័យ​ទី​១​ ឈ្មោះ​ អ៊ុ​ង​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ រស់នៅ​ភូមិ​រហាល​ ឃុំ​លំ​ទង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ មុខរបរ​ជាងឈើ​ ត្រូវ​ឃាត់ខ្លួន​ ម្ចាស់ផ្ទះ​(​អ្នក​ចែកចាយ​)​ ។​

​ជនសង្ស័យ​ទី​២​ ឈ្មោះ​ វ៉ុ​ន​ ចាម​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ រស់នៅ​ភូមិ​រហាល​ ឃុំ​លំ​ទង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​មុខរបរ​ជាងឈើ​(​ ប្រើប្រាស់​)​។​

​ជនសង្ស័យ​ទី​៣​ឈ្មោះ​ សាន្ត​ សំណាង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់​ភូមិ​រហាល​ ឃុំ​លំ​ទង​ ស្រុក​អ​ន្ល​វែង​ ខេត្តឧត្តរមានជ័យ​ មុខរបរ​ជាងឈើ​ ត្រូវ​ឃាត់ខ្លួន​ (​ប្រើប្រាស់​)​។​

​ជនសង្ស័យ​ទី​៤​ឈ្មោះ​ សួន​ ម៉ាំង​ ភេទ​ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ រស់នៅ​ភូមិ​រហាល​ ឃុំ​លំ​ទង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​(​ ប្រើប្រាស់​ )​ ។​

រីឯ​វត្ថុ​តាង​បទល្មើស​ដែលត្រូវដកហូត​បាន​រួម​មាន​  ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ហៅ​ម៉ា​ទឹកកក​ ចំនួន​ ៤៣​កញ្ចប់តូច បំពង់ទុយយោតូច​០១​កញ្ចប់ ទូរ​សព្ទ័​ដៃ​ចំនួន​ ០១​គ្រឿង​ រួម​ទាំង​សម្ភា​រសម្រាប់​វេច​ខ្ចប់​ ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ។​

ក្នុងករណី​ខាងលើ​នេះ កម្លាំង​ការិយាល័យ​ជំជំនាញរបស់ខេត្តកំពុងកសាងសំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ជនសង្ស័យទាំង៤នាក់និងវត្ថុតាងដែលរឹបអូសបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការ​តាមច្បាប់​ ៕ដោយ៖ប្រាថ្នា


ចែករំលែក៖