ព័ត៌មានទាន់ហេតុការណ៍៖

សូមសមត្ថកិច្ចផ្ដន្ទាទោសឲ្យសម្យកំហុស!! បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តប៉ះគ្នាតិចតួចមិនឈប់ដោះស្រាយ​ បែជាបេីករត់ទៅបុករះជាបន្តបន្ទាប់បណ្ដាលឲ្យនារីម្នាក់ជិតចូលរោងការស្លាប់​ និង៣នាក់ទៀតរបួសស្រាល (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ​ ៖​ គួរឲ្យសង្វេគខ្លាំងណាស់​ ខណៈនារីម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហេីយនោះ​ ​ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រា​បានបេីករថយន្តមួយគ្រឿងហេីយប៉ះរថយន្តមួយគ្រឿងរងការខូចខាតិចតួច​ កាលពីវេលាម៉ោង៧​ និង៥០នាទីយប់​ ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ​២០២១​ នៅចំណុចមុខវត្តសំបួរមាស​ តាមផ្លូវ២១៧​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រួចមិនឈប់ដោះស្រាយ​នោះទេ បែជាបន្តបេីករត់ទៅបុករះរថយន្តមួយគ្រឿងទៀតនៅអតីតស្ពានដែកចំការដូង ហេីយបន្តទៅបុកម៉ូតូ២គ្រឿងទៀតនៅមុខបុរី​ប៉េងហួត​ តាមបណ្ដោយផ្លូវ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ បណ្ដាលឲ្យនារីម្នាក់ស្លាប់​ក្នុងថ្លុកឈាម និងប្រុសស្រី៣នាក់ទៀតរបួសស្រាល​ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី​ សម្ភារៈភាគីរងគ្រោះរួមមាន​ ៖​ រថយន្តម៉ាក​ ម៉ាស្ដា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BG-4225 ,​ រថយន្តកាមរីឆ្លាម​ ពណ៌ត្រីឆ្លូញ​ ពាក់ស្លាកលេខភ្នំពេញ​ 2S-6510 , ម៉ូតូហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ តាកែវ​ 1N-8939 និងម៉ូតូស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1II-9166 ។ ក្នុងនោះភាគីខាងម៉ូតូស្កុបពីមាននារីម្នាក់ស្លាប់​ និងរបួសស្រាល២នាក់​ ព្រមទាំងមានបុរសម្នាក់ភាគីខាងម៉ូតូហុងដាឌ្រីម​ រងរបួស្រាលផងដែរ​ ។

​ សាច់ញាតិនារីរងគ្រោះដែលស្លាប់បានប្រាប់ថា​ ជនរងគ្រោះមានឈ្មោះ​ លីម​ ស្រីហេង​ អាយុ២៨ឆ្នាំ​ ស្នាក់នៅសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ដោយនៅរយៈពេលជាង១០ថ្ងៃទៀតចូលរោងការ​ហេីយ​ ។

​ ដោយឡែកភាគីរថយន្តបង្កម៉ាក​ ALPHAPD ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BJ-2004 បេីកបរដោយបុរសម្នាក់សង្ស័យមានសារធាតុស្រវឹងស្រា​ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ដេីម្បីកុំឲ្យកក់ស្ទះ​ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌនិងក្រុងភ្នំពេញ​ ដេីម្បីធ្វេីការវាស់វែងយកវត្ថុតាងទៅរក្សាទុក​ ព្រមទាំងនាំខ្លួនតៃកុងរថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

           


ចែករំលែក៖